ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ
![](https://senate.gov.kh/wp-content/uploads/2023/03/07-03-2023-20.jpg)
ព្រឹកថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញដើម្បីស្វែងយល់អំពីសភាពការណ៍រួមរបស់មូលដ្ឋាន និងការរៀបចំផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរដល់អាជ្ញាធរដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ភូមិសង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា។ សំណូមពរខិតខំដោះស្រាយបញ្ហាប្រឈមនានាឱ្យអស់លទ្ធភាព រួបរួមកម្លាំងសរុប មធ្យោបាយសរុប ហើយធ្វើសកម្មភាពឱ្យបានព្រមៗគ្នាដើម្បីទទួលបានជ័យជំនះនាពេលខាងមុខ។ ក្នុងឱកាសនោះបានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។